អ្នកប្រកបមុខរបរតម្បាញក្រមាខ្មែរនៅស្រុកស្វាយជ្រំត្អូញត្អែរពីការធ្លាក់ថ្លៃដោយសារកូវីដ-១៩

ខេត្ត​ព្រះសីហនុ​៖​ប្រជាពលរដ្ឋ​ច្រើន​នាក់​នាំគ្នា​មក​ជីក​យក​រ៉ែ​ដែល​តាម​ការអះអាង​ពី​ពលរដ្ឋ​ថា​ឮ​គេ​និយាយ​តៗ​គ្នា​ថា​ជា​រ៉ែ​មាស​នៅ​ចំណុច​ភ្នំ​មួយកន្លែង​ក្នុងភូមិ​គគីរ​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​កាលពី​រសៀល ថ្ងៃទី​១២ ខែមិថុនា ឆ្នាំ​២០២០​។

​ពលរដ្ឋ​ដែល​ចូលទៅ​ជីក​យក​នេះ​ថា​ជា​ប្រភេទ​ថ្ម​ពណ៌​តូចៗ​អ្នកខ្លះ​ជីក​បាន​តិច​អ្នកខ្លះ​ជីក​បាន​ច្រើន ។​ប៉ុន្តែ​ពួកគាត់​មិនទាន់​ប្រាកដថា វត្ថុ​នេះ​មានតម្លៃ​បែបណា​នៅឡើយ​។​ជុំវិញ​បញ្ហា​នេះ​លោក​សរ កក្កដា​អភិបាលស្រុក​ព្រៃនប់​ឱ្យដឹងថា​ករណីនេះ​មិនមែនជា​រ៉ែ​មាស​អ្វី​ទេ​និង​ថា​នៅ​ថ្ងៃ​១៣​មិថុនា​២០២០​មន្ត្រី​ជំនាញ​ក្រសួង​រ៉ែ​និង​ថាមពល​នឹង​ចុះ​ពិនិត្យ​ដើម្បី​បញ្ជាក់​ជា​ផ្លូវ​ការជូន​សាធារណៈជន​ជ្រាប​។​

​លោក​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ​ឱ្យដឹង​ជាបឋម​ដែរ​ថា នេះ​ជា​ប្រភេទ​រ៉ែ Pyrite ដែលជា​បណ្តុំ​សមាសធាតុ​ដែក​និង​ស្ពាន់​ធ​រ័​មិនមែនជា​រ៉ែ​មាស​ឡើយ​។​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្ត​ព្រះសីហនុ​សូម​អំពាវនាវ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងមាន​ការភាន់ច្រឡំ​មក​ជីក​យល់ថា​ជា​ប្រភេទ​រ៉ែ​មាស​។​នៅ​ចំណុច​ភូមិគ​គី​ឃុំ​បិត​ត្រាំ​ង​ស្រុក​ព្រៃនប់​ខេត្ត​ព្រះសីហនុ​តាម​ការវាយតម្លៃ​បឋម​វា​មិនមែនជា​រ៉ែ​មាស​ទេ​។​
​គឺ​វា​ជា​ប្រភេទ​រ៉ែ​ពី​រីត​ដែលជា​បណ្ដុំ​នៃ​សមាស​ធាតុដែក​និង​ស្ពាន់ធ័រ​ដែលមាន​ពណ៌​ភ្លឺ​ផ្លេក​លឿង​ឬ​ស​ស្រដៀង​នឹង​មាស​តែប៉ុណ្ណោះ​វា​ពុំមាន​សក្ដានុពល​សេដ្ឋកិច្ច ឬ​មានតម្លៃ​អ្វី​សម្រាប់ធ្វើ​អាជីវកម្ម​ទេ ។
​សូម​បងប្អូន​បញ្ឈប់​ស​កម្ម​ភាព​នេះ​ជាបន្ទាន់​នេះ​ជា​សកម្មភាព​ល្មើសច្បាប់​ហើយ​សកម្មភាព​នេះ​អាច​បង្ក​ឱ្យ​គ្រោះថ្នាក់​ដ៏​អាយុជីវិត​របស់​បងប្អូន​ទៀតផង ៕