​រថយន្ត​បើក​បុក​អ្នក​ថ្មើរជើង​បណ្តាលឱ្យ​ស្លាប់​​នៅ​ស្រុក​ភ្នំស្រួច

កំពង់ស្ពឺ​៖​រថយន្ត​មិន​ស្គាល់​ម៉ាក​បាន​បុក​អ្នកដើរ​ថ្មើ​ជើង​មិន​ស្គាល់​អត្តសញ្ញាណ​បណ្តាលឱ្យ​ស្លាប់​ភ្លាមៗ​។​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​បានកើត​ឡើង​នៅលើ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៩៦.៩៧​ត្រង់ចំណុច​ភូមិ​ស្រល់​ឃុំ​ត្រែងត្រយឹង​ស្រុក​ភ្នំស្រួច​ខេត្តកំពង់ស្ពឺ​កាលពី​យប់​ថ្ងៃទី​១២ ខែមិថុនា​ឆ្នាំ ២០២០​។​

សមត្ថកិច្ច​បានឱ្យដឹង​ថា​មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​មិន​ស្គាល់​ម៉ាក​មួយគ្រឿង​បើកបរ​ពី​កើ​តទៅ​លិច​ក្នុង​ល្បឿន​លឿន​។​បាន​បុក​ហើយ​កិន​បុរស​ម្នាក់​មិន​ស្គាល់ឈ្មោះ​ដែល​កំពុង​ដើរ​ឆ្លងផ្លូវ​បណ្តាលឱ្យ​ស្លាប់​នៅ​កន្លែងកើតហេតុ​។​ប្រភព​បន្តថា​ក្រោយពី​កើត​រថយន្ត​បាន​បើក​រត់គេច​បាត់​សព​ត្រូវបាន​ជំនាញ​យកទៅ​ដ​ម្ក​ល់​ទុក​នៅ​វត្ត​ក្បែរ​កន្លែងកើតហេតុ​ដើម្បី​ស្រាវជ្រាវ​រក​សាច់ញាតិ​៕