​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការពីបទ​ជួញដូរ​គ្រឿងញៀន​

បាត់ដំបង​៖​កាលពីព្រឹក​ថ្ងៃទី​១៥​ខែមិថុនា​ឆ្នាំ​២០២០​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​សាលាដំបូង​ខេត្ត​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​ឃាត់ខ្លួន​បាន​កាលពី​រសៀល​ថ្ងៃទី​១៣​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ភូមិ​បុស្សខ្នុរ​ឃុំ​ចែង​មានជ័យ​ស្រុក​បាណន់​ខេត្តបាត់ដំបង​។​

មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​ទាំង​២​នាក់​មានឈ្មោះ​ឆាយ​សំណាង​ហៅ​ម៉ាប់​ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ​និង​ឈ្មោះ​គឹម​សីហា​ភេទ​ប្រុស​អាយុ​១៩​ឆ្មាំ​នៅ​ភូមិ​ថ្មី​ឃុំ​ក​ន្ទឺ​១​ស្រុក​បាណន់។​ចំណែក​វត្ថុតាង​ចាប់​យកបាន​រួមមាន​:​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​(ICE)​ចំនួន​១​ថង់​ទម្ងន់​១,០៤​ក្រាម​ទូរ​សព្ទ័​ដៃ​១​គ្រឿង​និង​ម៉ូតូ​១​គ្រឿង​ម៉ា​កវិន​ណ័​រ​ពណ៌​ខ្មៅ​គ្មាន​ស្លាក​លេខ​៕