​រថយន្ត​២​គ្រឿង​បើក​បុក​គ្នា​ជ្រុល​ចង្កូត​ឡើងលើ​សួនច្បារ​ក្នុង​ខណ្ឌ​៧​មករា​

​ភ្នំពេញ​៖​រថយន្ត​ពីរ​គ្រឿង​បាន​បុក​គ្នា​ជ្រុល​ឡើងលើ​សួន​ចែក​ទ្រូងផ្លូវ​បណ្ដាលឱ្យ​រង​ការខូចខាត​យ៉ាងដំណំ​។​ហេតុការណ៍​នេះ​បាន​កើតឡើង​ត្រង់​មុខ​ស្ថានទូត​អា​ឡឹ​ម៉​ង់​ហៅ​ផ្លូវភ្លោះ​អូ​ឬ​ស្សី​នៅក្នុង​សង្កាត់​បឹង​ព្រលឹត​ខណ្ឌ​៧​មករា​កាលពី​យប់​រំលងអធ្រាត្រ​ចូល​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០ ។​

​រថយន្ត​ទី​១​ម៉ា​កកូ​ឡា​ពណ៌​ប្រផេះ​ស៊េរី​ឆ្នាំ​១៩៩៨​ពាក់​ស្លាក​លេខ​ភ្នំពេញ​2W.2884​រងរបួស​និង​រថយន្ត​ទី​ពីរ​ម៉ាក​ព្រូស​ពណ៌​ទឹកប្រាក់​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BF.1550​។​ក្រោយពី​កើតហេតុ​សមត្ថកិច្ច​ជំនាញ​ចុះមក​វាស់វែង​ស្ទូច​យក​រថយន្ដ​ទាំងពីរ​គ្រឿង​ទៅ​រក្សាទុក​រង់ចាំ​ដោះស្រាយ​គ្នា​នៅពេល​ក្រោយ​៕​