​សមត្ថកិច្ចបញ្ជូន​ជនសង្ស័យ​ម្នាក់​​ទៅ​តុលាការនិង​វត្ថុតាង​មួយចំនួន​

​បាត់ដំបង​៖​​កាលពី​ព្រឹក​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​និង​វត្ថុតាង​មួយចំនួន​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​​ចាប់ខ្លួនបាន​នៅ​ចំណុច​ក្រុមទី​៩​ភូមិ​ភ្នំ​សំពៅ​លិច​ឃុំ​ភ្នំ​សំពៅ​ស្រុក​បាណន់​ខេត្តបាត់ដំបងកាលពី​រសៀល​ថ្ងៃទី​១៤​ខែមិថុនា​ឆ្នាំ​២០២០​​។​

​មន្ត្រីនគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​យឹម​ផា​រ៉ូ​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​នៅ​ក្រុមទី​៩​រស់នៅ​ភូមិ​ឃុំ​ខាងលើ​។​វត្ថុតាង​ដែល​ចាប់​យកបាន​រួមមាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​១​ថង់​ទម្ងន់​៣,៩៩​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង លុយ​ខ្មែរ​១៥​ម៉ឺន​រៀល និង​លុយ​ថៃ​២០០​បាត​​៕