ជំនាញទំនិញ​ខូចគុណភាព​ជាង​២​តោន​ត្រូវបាន​ដុតបំផ្លាញ​ចោល

ស្ទឹងត្រែង​៖​ទំនិញ​ខូចគុនភាព​ជាង​២​តោន​ត្រូវបាន​រឹបអូស​និង​ដុតបំផ្លាញ​ចោល​ដោយ​មន្ត្រី​បង្ក្រាប​ការ​ក្លែងបន្លំ​(​ហៅ​កាត់​ថា​.​ក​.​ប​.​ប​)​ខេត្តស្ទឹងត្រែង​សហការ​ជាមួយ​អាជ្ញាធរ​ពាក់ព័ន្ធ​កាលពី​ព្រឹក​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​។​

មន្ត្រី​ជំនាញ​បាន​ចុះ​ដកហូត​ទំនិញ​ខូចគុណភាព​ដែ​ដាក់តាំងលក់របស់បងប្អូនអាជីវកខេត្តស្ទឹងត្រែង​។​គេ​តែង​សង្កេតឃើញថា​ទោះបីជា​មន្ត្រី​ជំនាញ​ចុះ​អប់រំ​ផ្សព្វផ្សាយ​អំពី​ការដាក់​តាំង​លក់ទំនិញ​ម្ហូបចំណី​អាហារ​នៅលើ​ទីផ្សារ​ក្នុង​ខេត្តស្ទឹងត្រែង​ជាច្រើនលើក​មកហើយ​។​តែ​អាជីវករ​មួយចំនួន​នៅ​បន្ត​លក់ទំនិញ​ខូចគុណភាព​ជា​ដដែល​។​នៅ​ព្រឹក​ថ្ងៃទី​១៨​មិថុនា​ទំនិញ​ខូចគុណភាព​ក្រោយពី​ដកហូត​នៅ​ខេត្តស្ទឹងត្រែង​កន្លងមក​ថ្មីៗ​ត្រូវបាន​ដុតបំផ្លាញ​ចោល​។​

​លោក​គឹម​ប្រុស​ប្រធាន​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពា​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​បាន​ប្រាប់​អ្នកសារព័ត៌មាន​ថា​យើង​ចង់ឱ្យ​បងប្អូន​អាជីវករ​និង​អ្នកប្រើប្រាស់​ផលិតផល​រួមគ្នា​គ្រប់បែបយ៉ាង​មានការ​ប្រុងប្រយ័ត្ន​និង​នាំគ្នា​លើកកម្ពស់​សុខភាព​ចៀស​វាង​កុំឱ្យ​កើតមាន​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​ការបរិភោគ​ចំណីអាហារ​នាំឱ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ទទួលទាន​។

​លោក​គឹម​ប្រុស​បាន​បញ្ជាក់ថា​ចំណីអាហារ​មាន​សារជាតិ​ហ្វ​ក​ម៉ា​លីន​ហួស​កំរិត​វា​បង្ករ​ផលប៉ះពាល់ ផ្នែក​សុខភាព​ប្រសិនបើ​យើង​ទុកឱ្យ​គាត់​លក់​បន្ត​នោះ​យើង​ត្រូវតែ​ដកហូតយក​បំផ្លាញចោល​។
​អាជ្ញាធរ​ក្រុង​ក្រុង​ស្ទឹងត្រែង​ដែល​បាន​ចូលរួម​នោះបាន​គាំទ្រ​ការអនុវត្ត​សកម្មភាព​នេះ​ព្រោះ​បានបង្ហាញ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទូទៅ​បានឃើ់ញ​ពី​ស្ថានភាព​គ្រោះថ្នាក់​ដែល​បណ្តាលមកពី​បរិភោគ​ចំណីអាហារ​ទាំងនេះ​។

សូមបញ្ជាក់ថា​នេះ​ជា​លើក​ទី​៤​ហើយ​បន្ទាប់ពី​ឆ្នាំកន្លងមក​ដែល​សាខា​នៃ​អគ្គនាយកដ្ឋាន​ការពារ​អ្នកប្រើប្រាស់​កិច្ចការ​ប្រកួតប្រជែង​និង​បង្ក្រាប​ការ​ក្លែងបន្លំ​ខេត្ត​បាន​ដុត​បំផ្លាញចោល​នូវ​ទំនិញ​ខូចគុណភាព​ជាង​២​តោន​បន្ថែមទៀត នៅ​ឆ្នាំ​២០២០​នេះ​៕