​រដ្ឋមន្ត្រី​ធនធានទឹក​៖​ភ្លៀង​រដូវ​វ​ឆ្នាំនេះ​អំណោយផល​ល្

ភ្នំពេញ​៖​ភ្លៀង​នៅ​ដើមរដូវ​វស្សា​ក៏ដូចជា​កណ្តាល​វស្សា​និង​នៅ​ចុងរដូវ​វស្សា​ឆ្នាំ​២០២០​នេះ​បើ​យោងតាម​ចម្លើយ​បែប​បច្ចេកទេស​របស់លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​អ្នកយកព័ត៌មាន​បាន​ជម្រាបសួរ​ចំនួន​បី​សំណួរ​កាលពី​ថ្ងៃទី​១៧​ខែមិថុនា​ឃើញថា​មាន​អំណោយផល​ល្អ​ដល់​ការងារ​បង្កបង្កើន​ស្រូវវស្សា​។​

​អ្នកយកព័ត៌មាន​បាន​ជម្រាបសួរ​ទៅ​លោក​រដ្ឋមន្ត្រី​បានលើកឡើង​យ៉ាង​ដូច្នេះ​ថា​៖​ស្ថានភាព​ទឹក​សម្រាប់​ការងារ​បង្កបង្កើនផល​ស្រូវវស្សា​មកដល់ពេលនេះ​(១៧​មិថុនា​)​តើ​យ៉ាងម៉េច​ទៅហើយ​?​បើ​ប្រៀបធៀប​រយៈពេល​ដូចគ្នា​ទៅនឹង​ឆ្នាំ​២០១៩​តើ​យ៉ាងម៉េច​ដែរ​?​តើ​រយៈពេល​ទៅមុខទៀត​ស្ថានភាព​ទឹក​សម្រាប់​ការដាំដុះ​ស្រូវវស្សា​យ៉ាងម៉េច​ដែរ​?

លោក​លឹម​គានហោ​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានធ្វើការ​បកស្រាយ​តាមបែប​បច្ចេកទេស​ដូចខាងក្រោមៈ​ការ​ព្យាករ​សម្រាប់​រយៈពេល​៦​ខែ (​មិថុនា​ដល់​ខែធ្នូ​ឆ្នាំ​២០២០) ENSO Neutral មាន​៦០​ភាគរយ បាតុភូត​ឡា​នី​ណា (La Nina)​មាន​៣០​ភាគរយ បាតុភូត​អែល​នី​ណូ​(El Nino) មាន​១០​ភាគរយ​។

តាម ការ​ព្យាករ (SST) សីតុណ្ហភាព​នៅលើ​ផ្ទៃសមុទ្រ​ប៉ាស៊ីហ្វិក​ខាងកើត និង នៅលើ មហាសមុទ្រ ឥណ្ឌា អវិជ្ជមាន ខណៈពេល នៅលើ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង លិច វិ​ជ្ជ មាន​(​សីតុណ្ហភាព​ធម្មតា​) ។​ផ្អែកលើ​ស្ថានភាព​បែបនេះ​រួម​នឹង​ទ​ឡី​ករ​ណ៍ដ​ទៃទៀត​សន្និដ្ឋាន​ឃើញថា​ស្ថានភាព​ភ្លៀង​ដូច​ការ​ព្យាករ​អាកាសធាតុ​លើក​ទី​២​ក្នុង​ដើមរដូវ​វស្សា​ភ្លៀង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​កម្រិត​មធ្យម​ទៅ​បង្គួរ​។​កូន​រដូវប្រាំង អាច​កើតមាន​ចាប់ពី​ពាក់កណ្តាល​ខែកក្កដា​ដល់​ចុងខែ​កក្កដា​តែមាន​ស្ថាន​ភាពមិន​ធ្អ​ន់​ធ្ង​រ​ទេ​។​

​លោក​រដ្ឋមន្ត្រី​បានបង្ហាញ​ឱ្យឃើញ​ទៀតថា​នៅ​ពាក់កណ្តាល​រដូវវស្សា​ចាប់​ពី​ខែសីហា​ដល់​ខែកញ្ញា ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​និង​មាន​កម្រិត​បរិមាណ​បង្គួ​រ​ទៅ​ច្រើន​ក្នុងនោះ​នឹង​អាចមាន​បណ្តា​ខេត្ត​មួយចំនួន​មាន​ភ្លៀង​ជាប់​បន្ត​ធ្លាក់​ច្រើន​លើសលុប​ដែល​បង្ក​ជា​ជំនន់​ទឹកភ្លៀង​ធ្ងន់ធ្ងរ​។​

​លោក​លឹម​គានហោ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​រដូវវស្សា​(​ខ្យល់មូសុង​និរតី​)​អូសបន្លាយ​ធ្វើឱ្យ​ភ្លៀង​ធ្លា​ក់នៅ​បន្ត​ធ្លាក់​ដល់​ចុងខែ​វិច្ឆិកា​។​នៅ​ឥណ្ឌូចិន​នឹង​អាច​ទទួលរង​ឥទ្ធិពល​ព្យុះ​ច្រើន​ដែល​ឆ្លង​មកពី​ប៉ាស៊ីហ្វិក​និង​ព្យុះ​ខ្លះ​កើត​ផ្ទាល់​នៅលើ​សមុទ្រ​ចិន​ខាងត្បូង​។​ដោយឡែក​ចំពោះ​កម្ពុជា​នឹង​អាច​ទទួលរង​ឥទ្ធិពល​ព្យុះ​និង ប្រព័ន្ធ​ស​ម្ពា​ទាប​( ITCZ)​នៅ​ពាក់កណ្តាល​រដូវ​វ​ស្សានិ​ង​ចុងរដូវ​វស្សា​៕​