​ប្រកាស​និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​ខេត្តព្រះវិហារ​

ព្រះវិហារ​៖​នៅ​សាលាខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​១៩​ខែមិថុនា​ឆ្នាំ​២០២០​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​ព្រះវិហារ​និង​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពិធី​ផ្សព្វផ្សាយ​ស្តីពី​ការប្រកាស​និង​ដាក់ឱ្យ​ដំណើរការ​មន្ទីរ​សុខាភិបាល​នៃ​រដ្ឋបាលខេត្ត​។​

​ក្នុងនោះ​មានការ​អញ្ជើញ​ចូលរួម​ក្នុង​ពិធី​ប្រកាស​មន្ត្រី​សមាជិក​ក្រុមប្រឹក្សា​ខេត្ត​អភិបាលរង​ខេត្ត​កងកម្លាំងប្រដាប់អាវុធ​ទាំងបី​ប្រភេទ​ប្រធាន​ក្រុមប្រឹក្សា​ក្រុង​ស្រុក​អភិបាលក្រុង​ស្រុក​ថ្នាក់ដឹកនាំ​ក្រុង​ស្រុក​លោក​លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជុំវិញ​ខេត្ត​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​ប្រធាន​មន្ទីរពេទ្យបង្អែក​ខេត្ត​ចំនួន​២១០​នាក់​។​

សូមបញ្ជាក់ថា​ក្នុង​ពិធី​ប្រកាស​អន្តរក្រសួង​លេខ​១៥២​ស្ដីពី​ការរៀបចំ​និង​ការប្រព្រឹត្តទៅ​របស់​មន្ទី​រ​សុខាភិបាល​នៃ​រដ្ឋបាល​រាជធានី​ខេត្ត​និង​ប្រកាស​អន្តរក្រសួង​លេខ​១៨២​ស្ដីពី​លក្ខខណ្ឌ​ហិរញ្ញវត្ថុ​។​លក្ខខណ្ឌ​បច្ចេកទេស​និង​នីតិវិធី​ហិរញ្ញវត្ថុ​សម្រាប់​ការផ្ទេរ​ធនធាន​ហិរញ្ញវត្ថុ​មានភ្ជាប់​លក្ខខណ្ឌ​ទៅឱ្យ​រដ្ឋបាល​រាជធានី​ខេត្ត​សម្រាប់​អនុវត្ត​មុខងារ​គ្រប់គ្រង​និង​ផ្ដល់​សេវា​សុខាភិបាល​ឱ្យ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រដ្ឋបាលខេត្ត​៕​