ម្ចាស់ហ្វេសប៊ុក​ម្នាក់​សុំទោស​ប៉ូលិស​ចរាចរណ៍​ខេត្តបាត់ដំបង

បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​១៨​ខែមិថុនា​ឆ្នាំ​២០២០​នារី​ម្នាក់​ដែលជា​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​MeyMey​បាន​ចូលខ្លួន​មក​សុំទោស​សមត្ថកិច្ច​ប៉ូលិស​ចរាចរណ៍​ខេត្ត​​បាត់ដំបងក្រោយពេល​សរសេរ​បង្ហោះ​ក្នុង​ហ្វេ​សបុ​កដោយ​ភ្ជាប់​រូបភាព​មន្ត្រីនគរបាល​ចរាចរណ៍​កាលពី​ថ្ងៃទី​១៦​ខែមិថុនា​ឆ្នាំ​២០២០​។​

​លោក​អ៊ឹម កុសល​ស្នងការរង​និង​ជា​ប្រធាន​ក្រុមការងារ​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង បានឱ្យដឹងថា​នៅ ចំពោះមុខ​សមត្ថកិច្ច​ម្ចាស់ គណនី​នេះ​ដែល មានឈ្មោះ ពិត ថា​ហេង រស្មី​ភេទ​ស្រី​អាយុ​៤៣​ឆ្នាំ​រស់នៅ​សង្កាត់​ចំការ​សំរោង​ក្រុង​បាត់ដំបង​។​

នាង​បាន​សារភាព​ទទួលស្គាល់ កំហុស ថា​គាត់ ពិតជា បានសរសេរថា​៖”​មិនទាន់​ដល់​ផង​មាន​សត្វ​ចម្លែក​នៅខាងមុខ​កាក់​ផ្លូវ​បើ​បង​​ប្អូន​ណា​ចង់​មកលេង​ប្រាសាទ​បាណន់​ប្រយ័ត្នប្រយែង​ផង​”​។​

​ខ្លឹមសារ​នេះ​គាត់​មាន​ចេតនា​សរសេរ​សំដៅ​ចំពោះ​មន្ត្រីនគរបាល​ចរាចរ​ណ៍​ដែល​កំពុង​ឈរ​តាម​ដងផ្លូវ​នោះ​ថា​(​ជា​សត្វ​ចម្លែក​)​ពិតប្រាកដ​មែន​។​នារី​ឈ្មោះ​MeyMey​បានបញ្ជាក់​ថាជ​ការសរសេរ​នេះ​គឺជា​លេងសើច​ទេ​មិនមាន​គោលបំណង​អ្វី​ឡើយ​។​

ហេតុការណ៍​នេះ​កើតឡើង​នៅពេលដែល​គាត់​និង​មិត្តភក្តិ​ម្នាក់ទៀត​ជិះ​ម៉ូតូ​ទៅលេង​ប្រាសាទ​បាណន់​ហើយ គាត់​មិនបាន​ពាក់មួក​សុវត្ថិភាព​ទេ​។​ការ ធ្វើ ដំណើរ របស់ គាត់ នៅពេលនោះ​ក៏​មិន​ត្រូវបាន​សមត្ថកិច្ច​នគ​របាល​ចរាចរណ៍​ផាកពិន័យ​ទេ​។​ចំពោះ​ការថតរូប ភាព ភ្ជាប់ ជាមួយ មន្ត្រី នគរបាល ចរាចរណ៍​នៅ​ខាងក្រោយ​រួច រួច​សរសេរ​ប​ង្ហោ​:​តែម្តង ។​

​លោកស្នងការ​ង​បានឱ្យដឹងថា​ក្រោយពេល​សាកសួរ​រួច​ម្ចាស់​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ​MeyMey​បានទទួល​ស្គាល់​កំហុស​ដែល​គាត់​បានធ្វើ​ហើយ​បានធ្វើ​លិខិត​សុំ​អភ័យទោស​ចំពោះ​កំហុសឆ្គង​របស់គាត់​ដែល​បាន​ប្រព្រឹត្ត​មិន​គប្បី ចំពោះ ប៉ូលិស​ចរាចរណ៍​។​បាន​អំពាវនាវ​សូម​កុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ​កុំ យក គំរូ​តាម​គាត់​ឱ្យសោះ​ហើយ​សូម​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ដែល​រាជរដ្ឋាភិបាល​បានដាក់​ចេញ​។​

លោក​ស្នងការរង​ខេត្ត​បាន​បញ្ជាក់ថា​បន្ទាប់ពី​ម្ចាស់​ហ្វេ​ស​បុក​ឆ្លើយ​សារភាព​រួចមក​លោកស្នងកា​រ​ខេត្ត​បានឱ្យ​ធ្វើលិខិត​សុំទោស​និង​ធ្វើ​កិច្ចសន្យា​ហើយ​ឱ្យ​វិលត្រឡប់​ទៅ​លំនៅស្ថាន​វិញ​៕