CNCC ដាក់ចេញ​វិធានការ​៩​ចំណុច​ដើម្បី​ទប់ស្កាត់ Covid-19 ពេល​លី​គ​ចាប់ផ្ដើមប្រកួតឡើងវិញ​

 

ភ្នំពេញ​ ៖ គណៈកម្មការ​ប្រកួត​បា​ល់​ទាត់​ជាតិ​កម្ពុជា (CNCC) បានដាក់​ចេញ​នូវ​វិធានការ៩​ចំណុច អំឡុងពេល​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​កម្ពុជា និង​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្តឆ្នាំ​២០២០ ដំណើរការ​ប្រកួត​ឡើងវិញ ពិសេស​កីឡាករ គ្រូបង្វឹក មន្ដ្រី​បច្ចេកទេស និង​អ្នកពាក់ព័ន្ធ​ទាំងអស់នឹងត្រូវ​ឆ្លងកាត់​ការត្រួតពិនិត្យ​យ៉ាងហោច ៣​លើកមុន​អនុញ្ញាត​ឲ្យ​ចូល​ទីលាន​ប្រកួត ដើម្បី​ការពារ​ជំងឺ​កូ​វីដ​-១៩ (Covid-19)​។​

​ចំពោះ​វិធាន​ការណែនាំ​សុវត្ថិភាព ដើម្បី​បង្ការ​ជំងឺ​កូ​វីដ​១៩ នៅក្នុង​ដំណើរការ​ការប្រកួត​ទាំង ៩​ចំណុច រួមមាន​៖
* ព័ត៌មាន​អំពី ជំងឺ​កូ​វីដ​១៩
* ដំណើរការ​ចាប់ផ្តើម​ឡើង​វិញ និង​សណ្ឋាន​ការប្រកួត​
* ​វិធានការ​អនុវត្ត​ការពារ​ដល់​ក្រុម និង​ក្រុមការងារ​
*​ វិធាន​ណែនាំ​សម្រាប់​ករណី​ឃើញ​រោគសញ្ញា​សង្ស័យ ឬ​ល​ទ្ឋ​ផល​វិជ្ជមាន​នៃ​ជំងឺ​កូ​វីដ​-១៩
* វិធាន​ណែនាំ​ក្នុង​ដំណើរ​ការរៀបចំ​ការប្រកួត​
* វិធាន​ណែនាំ​សម្រាប់​ការងារ​ផ្សព្វផ្សាយ​
* វិធាន​ណែនាំ​ការប្រកួត​មិនមាន​អ្នក​ចូល​ទស្សនា​
* វិធាន​ណែនាំ​សម្រាប់​សកម្មភាព​ហ្វឹកហាត់​របស់​ក្លិប និង​កីឡាករ​

​សូមជម្រាបថា វិធានការ​នេះ​បានចេញ​ក្រោយ​មាន​កិច្ចប្រជុំ​រវាង CNCC ជាមួយ​តំណាង​ក្លិប​ទាំង​១៣ និង​តំណាង​បេក្ខភាព​វគ្គ ៨​ក្រុម​ចុងក្រោយ​នៃ​ពាន​សម្ដេច​តេ​ជោ ហ៊ុន សែន ថ្នាក់​ខេត្ត​កាលពី​ថ្មីៗ ដើម្បី​ជជែក​ពី​កម្មវិធី និង​បច្ចេកទេស នៃ​ការប្រកួត ព្រមទាំង​វិធានការ​ណែនាំ​ពី​សុវត្ថិភាព ដើម្បី​ចូលរួម​ទប់ស្កាត់ និង​បង្ការ​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​-១៩ ស្របពេល​លី​គ​នឹង​ដំណើរការ​ប្រកួត​ឡើងវិញ នា​ថ្ងៃទី​០៤-​មិថុនា ខណៈ​ពាន​ស​ម្ដេ​តេ​ជោ នឹង​ចាប់ផ្ដើម​នា​ថ្ងៃទី​៣០ ខែមិថុនា​នេះ​៕