អគ្គិភ័យឆាប់ឆេះបឹងគីឡូផ្អើលទាំងព្រឹកព្រលឹមនៅខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ៖ ឆេះបឹងគីឡូទាំងព្រលឹមនៅខេត្តព្រះសីហនុនៅវេលាម៉ោង៥ព្រឹកព្រលឹម ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២០។អគ្គីភ័យឆាបឆេះ បឹងកាឡូចំនួន២ទីតាំងក្នុងសង្កាត់លេខ៤ ក្រុង.ខេត្តព្រះសីហនុ ក្នុងនោះសម្ថកិច្ចចម្រុះផ្នែកពន្លត់អគ្គិភ័យ កំពុងអន្តាគមន៍ពន្លត់នៅទីតាំងកន្លែងកើតហេតុ។

យោងតាមប្រភពព័ត៌មានពីលោកឧត្តមសេនីយ៍ត្រី ប៊ូ សុធី ស្នងការរងទទួលបន្ទុកបង្ការនិងពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ចំពោះមូលហេតុដែលបណ្ដាលឲ្យមានការឆាបឆេះនេះ គេនៅពុំទាន់ដឹងនៅឡើយទេ សមត្ថកិច្ចកំពុងបន្តធ្វើការស្រាវជ្រាវ និងស៊ើបអង្កេតលើករណីនេះ។ ទីតាំងទី ១.ឈ្មោះហ្វូតព្រីន ចំនួន១៤តូប និងភោជនីយដ្ឋាន១ រួមនិងសម្ភារៈ  (ទាំងស្រុង) និងទីទីតាំងទី ២.ឈ្មោះ បាណាណា ចំនួន១៣តូប រួមនិងសម្ភារៈ(ទាំងស្រុង)។អគ្គីសភ័យនេះបានរលត់ទាំងស្រុងនៅវេលាម៉ោង ៦និង១០នាទីព្រឹកថ្ងៃដដែល។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ករណីឆាបឆេះនេះបណ្តាលមកពី ឆ្លងចរន្ត អគ្គីសនី។ ក្នុងករណីអគ្គិភ័យឆាបឆេះនេះរថយន្តពន្លត់អគ្គិភ័យចំនួន៣គ្រឿង ប្រើប្រាស់ទឹកសរុបចំនួន០៨ឡាន ស្នងការដ្ឋាននគរបាលចំនួន០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន០៥ឡាន និងរថយន្តកងរាជអាវុធហត្ថខេត្តចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៣ ឡាន។ ហើយអគ្គិភ័យឆេះនេះមិនបណ្តាលឲ្យនអ្នករងរបួសឡើយ៕