​សមត្ថកិច្ចនគរបាល​​បញ្ជូន​ចោរលួច​ម៉ូតូ​២​នាក់​ទៅ​តុលាការ

ភ្នំពេញ៖កាលពីថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​នគរបាល​រាជធានី​ភ្នំពេញ​បាន​បញ្ជូន​ជនសង្ស័យ​២​នាក់​ទៅ​តុលាការការដែលឃាត់ខ្លួនបានកាលពីថ្ងៃទី៩​ខែមិថុនា។កម្លាំងជំនាញបានស្រាវជ្រាវឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់​ដែល​បាន​ប្រព្រឹត្ត​បទល្មើស អំពើ​លួច​។​

​ជនសង្ស័យ​១​ឈ្មោះ​យឿន​បូរ៉ាត់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​ឃាត់ខ្លួន​ថ្ងៃទី​៩​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ស្ថានីយ៍​ប្រេងឥន្ធនៈ​កាល់​តិច​កាល់​ម៉ែត្រ​។​២​ឈ្មោះ​អេង​សេដ្ឋី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំឃាត់ខ្លួន​ថ្ងៃទី ៩ ខែមិថុនា​ឆ្នាំ​២០២០​។​វត្ថុតាង​ចាប់យក​ម៉ូតូ​ម៉ាក​ហុងដា​SCOOPYi​និង​ប​ណ្ណ័​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ​កំពង់ធំ​១M៧៥៩៣ចំនួន១សន្លឹកជារ​ប់​ជនរងគ្រោះ​។​

​ម៉ូតូ​ម៉ាក​NAZABLADE ពណ៌​ខ្មៅ លេខ​តួ ១១០០៧៤២ លេខ​ម៉ាស៊ីន១៥៥១៦៧ពាក់ស្លាកលេខភ្នំពេញ​១FR៤៣០៤ ជនរងគ្រោះ ឈ្មោះ វី លី​ម៉ា ភេទ ស្រី អាយុ ២០ ឆ្នាំ មុខរបរ បុគ្គលិក​ក្រុមហ៊ុន សម្ភារ​បាត់បង់​ម៉ូតូ​ម៉ាក​ហុងដា​SCOOPYi​ពណ៌​ស​សេរី​ឆ្នាំ​២០១៩​។​ប​ណ្ណ័​សម្គាល់​យានយន្ត​ពាក់​ស្លាក​លេខ​កំពង់ធំ​១M៧៥៩៣​ចំនួន​១​សន្លឹក​។​

​ជនសង្ស័យ​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​ចំនួន​១​គ្រឿង​គឺ​ឈ្មោះ​អេង​សេដ្ឋី​ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ​ជិះ​ម៉​តូ​រប​ស់វា​ម៉ាក​NAZABLADE​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​១FR៤៣០៤​ឌុប​ឈ្មោះ​យឿន​បូរ៉ាត់​ភេទ​ប្រុស​អាយុ​២៩​ឆ្នាំ​និង​ឈ្មោះ​រ៉ា​ភេទ​ប្រុស​អាយុ​ប្រហែល​២៩​ឆ្នាំ​ចេញពី​ម្តុំ​វិហារ​ចាម​បឹងកក់​សង្កាត់​ស្រះចក​ខណ្ឌដូនពេញ​រាជធានី​ភ្នំពេញ​។​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​សមត្ថកិច្ច​កសាង​សំណុំ​រៀង​បញ្ជូនទៅ​តុលាការ​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕