បញ្ជូន​ជនម្នាក់​ទៅ​តុលាការ​ពីបទ​ជួញដូរ​គ្រឿងញៀន​

បាត់ដំបង​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​រសៀល​ថ្ងៃទី​១១​ខែមិថុនា​ឆ្នាំ​២០២០​បាន​បញ្ជូន​ជន​ស​ង្ស៏​យ​ម្នាក់​និង​ថ្នាំញៀន​ម៉ា​ទឹកកក​១​ថង់​ទម្ងន់​៣,៨៥​ក្រាម​ទៅ​តុលាការ​ពីបទរ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ឃាត់ខ្លួន​បាន​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​ថ្ងៃ​ទ័​១០​ខែមិថុនា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​៣​ភូមិ​អូរ​តា​គាំ​២​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​ខេត្តបាត់ដំបង​។​

​លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ភា​ធឿន​ភេទ​ប្រុស​អាយុ​៤០​ឆ្នាំ​ស្នាក់នៅ​ក្មុង​វត្ត​ដំរី​ស​នៅ​ភូមិ​កម្មករ​សង្កាត់​ស្វាយ​ន៉ោ​ក្រុង​បាត់ដំបង​ព្រមទាំង​ដកហូត​បានរួម​មាន​:​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​ម៉ា​ទឹកកក​ICE)​ចំនូ​ន​១​ថង់​ទម្ងន់​៣,៨៥​ក្រាម​ទូរស័ព្ទដៃ​១​គ្រឿង​(​ចាស់​)​កាបូប​ដាក់​លុយ​១​អំពូល​ទែ​ម៉ូ​ម៉ែត្រ​១​កង់​១​និង​រ៉ឺម៉ក​សណ្តោង​១​។​លុយ​ខ្មែរ​១២​ម៉ឹ​ន​រៀល​៕