កាត់បំផ្ទុះរថយន្តបាកុងកែច្នៃចំនួន០៥គ្រឿង ដែលកម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺបង្ក្រាបបាន

ខេត្តកំពង់ស្ពឺ ៖​ ព្រឹកថ្ងៃទី​១២​ ខែមិថុនា ឆ្នាំ២០២០​ នៅចំណុចភូមិ​ក្រាំងពង្រ​ ឃុំសង្កែសាទប​ ស្រុកឱរ៉ាល់​ ខេត្តកំពង់ស្ពឺ ក្រុមបច្ចេកទេស​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដឹកនាំដោយលោក​ឧត្តមសេនីយ៍ទោ សាន​ ប៊ុន​ធឿន​ នាយរងសេនាធិការ​ ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស ដោយ​មានការចូលរួម ពីលោក​ឧត្តមសេនីយ៍ត្រី​ ជី​ សារុន​ មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ​ លោក អភិបាលស្រុក​ ព្រមទាំងសមត្ថកិច្ចជំនាញ​ និងកងកម្លាំងប្រដាប់អាវុធគ្រប់ផ្នែក ​បានធ្វើពិធីកាត់បំផ្លាញ​ និងបំផ្ទុះចោល​ នៅរថយន្ត​កែច្នៃ​បាកុងចំនួន០៥គ្រឿង ដែលមម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និងមូលដ្ឋានកងរាជអាវុធហត្ថស្រុកឱរ៉ាល់បង្ក្រាបបាននាពេលកន្លងមក ។

ក្រោយពីធ្វើពិធីកម្ទេចចោលរួច បំណែករថយន្តបាកុងត្រូវបានប្រគល់ជូនស្នាក់ការបរិស្ថាន​ ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់​យកទៅរក្សាទុក​នៅស្នាក់ការ​។

ក្រោយពីមានបទបញ្ជា ពីសំណាក់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានសហការ និងម្ចាស់ការបង្ក្រាបបានរថយន្តបាកុងនៅស្រុកឱរ៉ាល់ កន្លងមកបានចំនួន១៧គ្រឿង ក្នុងនោះសម្រេចកាត់កម្ទេចចោលមុនក្រោយចំនួន១៤គ្រឿង និងប្រគល់ជូនស្នាក់ការដែនជម្រកសត្វព្រៃថែរក្សាទុកចំនួន០៣គ្រឿង៕